BREAKING: គិតត្រឹមម៉ោងជិត១១ សមរភូមិថ្មដាស្ងប់ស្ងាត់ តែទាហានសៀមប្រើដ្រូនហោះស៉ើបការណ៍, សមរភូមិបន្ទាយមានជ័យ ទាហានសៀមបន្ដផ្លោងមួយៗ និងបាញ់ផ្សែងពុល (Video inside)
20-12-2025 11:02
(ព្រំដែន)៖ គិតត្រឹមម៉ោងជិត១១ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិថ្មដា ខេត្តពោធិ៍សាត មានភាពស្ងប់ស្ងាត់ តែទាហានសៀមបន្ដប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៉ើបការណ៍ចូលដែនអធិបតេយ្យកម្ពុជា។
ដោយឡែក សមរភូមិបន្ទាយមានជ័យ ទាហានឈ្លានពានសៀម នៅបន្ដបាញ់ផ្លោងយូរៗម្ដង ចូលតំបន់បឹងត្រកួន ភ្នំឆ័ត្រ ភូមិជោគជ័យ និងព្រៃចាន់ ដោយបូករួមជាមួយការបាញ់ផ្សែងពុលផងដែរ៕




