រដ្ឋមន្ត្រី ចាយ បូរិន និងលោកស្រី នាំយកអំណោយសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់និងចែកជូនដល់វីរៈកងទ័ព វីរៈនគរបាលជាតិ និងជនភៀសសឹក នៅខេត្តសៀមរាប  និងខេត្តឧត្តរមានជ័យ

20-12-2025 13:20

(សៀមរាប-ឧត្តរមានជ័យ)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកស្រី សូ ភត្រ្តា អមដំណើរដោយ លោក លោកស្រី ​និងលោកប្រធានមន្ទីរធម្មការ និងសាសនា ព្រមទាំង ឧកញ៉ា ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិន ផារ៉ាដាយ និងសប្បុរសជន បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេច ធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បណ្ឌិត ប្រគល់និងចែកជូនដល់វីរៈកងទ័ព វីរៈនគរបាលជាតិ ដែលកំពុងប្រយុទ្ធការពារទឹកដីយ៉ាងអង់អាចក្លាហាន ប្រឆាំងនឹងខ្មាំងសត្រូវឈ្លានពាននៅសមរភូមិមុខ និងជូនជនភៀសសឹកចំនួនជាង ១ ០០០គ្រួសារ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភា នៃព្រះពុទ្ធសាសនា និងព្រះសុមង្គសិលាចារ្យ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងលោក លី សារី អភិបាលរង តំណាងអភិបាលខេត្តសៀមរាប លោក អ៊ុន សុភ័ក្តិ អភិបាលរងតំណាងអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងអាជ្ញាធរ មូលដ្ឋាន។

នេះជាការបំពេញភារកិច្ចស្របតាមការចង្អុលបង្ហាញរបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខរបស់វីរៈកងទ័ព វីរៈនគរបាលជាតិ និង បងប្អូនភៀសសឹកទាំងអស់ ដែលត្រូវបានចល័តមករកទីតាំងមានសុវត្ថិភាពបណ្ដោះអាសន្ន គេចពីសត្រូវឈ្លានពានទឹកដី របស់យោធាថៃ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះ វីរៈកងទ័ព វីរៈនគរបាលជាតិ ដែលកំពុងប្រយុទ្ធតតាំងយ៉ាងអង់អាចក្លាហានជាមួយនឹងខ្មាំងសត្រូវឈ្លានពាន នៅសមរភូមិមុខ និងជូន លោកតាលោកយាយ អ៊ំ ពូ មីង បងប្អូនភៀសសឹកទាំងអស់ ជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់វីរៈកងទ័ព វីរៈនគរបាលជាតិ និងបងប្អូនគ្រប់ពេលវេលា។

បណ្ឌិតរដ្ឋមន្ត្រី ក៏បានគោរពថ្លែងអំណរគុណ និងដឹងគុណដល់វីរៈកងទ័ព វីរៈនគរបាលជាតិជួរមុខកម្ពុជា ក្នុងការការពារ បូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពាន និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានជំនឿចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយបងប្អូន គ្រប់កាលៈទេសៈនិងគ្រប់ដំណាក់កាល ព្រមទាំងបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ជាពិសេសអាជ្ញាធរក្នុងមូលដ្ឋានផ្ទាល់ ដែលបានជួយរៀបចំទីតាំងសុវត្ថិភាពជូនបងប្អូនភៀសសឹក ដោយការយកចិត្តទុកដាក់ខ្ពស់។

បណ្ឌិតរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីរួមសាមគ្គី“ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន កំពុងផុសផុលឡើង ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុងស្រុក និងក្រៅប្រទេស រួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរៈកងទ័ព វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរៈកងទ័ព វីរៈនគរបាលជាតិ ព្រមទាំងបងប្អូនជនភៀសសឹក។ សម្ភារៈទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក ដែលបងប្អូនកំពុងប្រឈម និងអាចជួយបន្ធូរបន្ថយបន្ទុកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាបណ្តោះអាសន្នបានមួយចំណែក។

PRIVACY007, [12/20/2025 12:55 PM]
ទន្ទឹមនឹងនោះ បណ្ឌិតរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត និង ជឿជាក់លើវីរៈកងទ័ព វីរៈនគរបាលជាតិជួរមុខដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពានរបស់ចោរសៀម។

ស្ថិតក្នុងឱកាសនោះដែរ បណ្ឌិតរដ្ឋមន្ត្រី ក៏សូមគោរពសម្ដែងនូវការដឹងគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចតេជោប្រធានព្រឹទ្ធសភា រួមជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឥស្សរជនកំពូលរបស់ជាតិ ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដោយមិនទុកពលរដ្ឋណា គ្រួសារណា ឬ យោធិនណាឱ្យនៅឯកោនោះឡើយ ព្រមទាំងប្តេជ្ញាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។

ឆ្លៀតក្នុងឱកាសនោះដែរ បណ្ឌិតរដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះប្រធានថេរសភា និងព្រះមេគណ បាននិមន្ត និងអញ្ជើញ ចុះទៅពិនិត្យមើលទីតាំងវត្តមួយចំនួននៅក្នុងខេត្តសៀមរាប ដែលមានជនភៀសសឹកអាស្រ័យនៅ និងវត្តមួយចំនួនទៀតដើម្បីត្រៀមលក្ខណៈព្រមសម្រាប់ទទួលបងប្អូនជនភៀសសឹក ក្នុងករណីចាំបាច់ និងបានសំណូមពរឱ្យគ្រប់វត្តអារាម វិហារ ស៊ូរ៉ាវ មាស្ជិត និងស្នាក់ការថ្វាយបង្គំ យកព្រះទ័យ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការដាំដុះ ដំណាំ បន្លែបង្កា ដើម្បីផ្គត់ផ្គង់ដល់តម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុងគោលដៅសម្រាលបន្ទុកចំណាយជីវភាពជាប្រចាំរបស់ព្រះសង្ឃ និងបរិស័ទ៕