មន្ដ្រីក្រសួងការពារជាតិ ចុះចែកអំណោយជូនជនភៀសសឹក នៅឃុំអំពិល ឃុំត្រពាំងធំ និងឃុំរលួស ក្នុងស្រុក ប្រាសាទបាគង ខេត្តសៀមរាប
20-12-2025 14:42
(សៀមរាប)៖ ឧត្ដមសេនីយ៍ឯក សំឆន សុភ័ក្ត្រា អគ្គលេខាធិការរងក្រសួងការពារជាតិ និងជានាយកនាយកដ្ឋានតម្គល់ឯកសារ តំណាងនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្ដមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយចែកជូនជនភៀសសឹក ចំនួន៨០០គ្រួសារ នៅមូលដ្ឋានឃុំអំពិល ឃុំត្រពាំងធំ និងឃុំរលួស ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មកទល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃលើកម្ពុជា មិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់លើតំបន់ស៊ីវិល បានបណ្តាលឲ្យពលរដ្ឋកម្ពុជាស្លាប់១៨នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងមានជនភៀសសឹកកើនឡើងជាបន្តបន្ទាប់ ទាំងក្នុងខេត្តជាប់ព្រំដែន និងបណ្តាខេត្តផ្សេងៗទៀតជាង កន្លះលាននាក់ហើយ៕




