កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែធ្នូ៖ បង្ក្រាប១១ករណី ឃាត់ខ្លួន១៥នាក់
20-12-2025 18:10
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ករណី ឃាត់ខ្លួនជនសង្ស័យ១៥នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៨ករណី ឃាត់ខ្លួន១១នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៣នាក់
* ករណីប្រើប្រាស់១ករណី ឃាត់ខ្លួន១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០០៣៥ករណី ឃាត់ខ្លួន២៥៩៩៤នាក់ (ស្រី១៩៥៤នាក់)៕




