ពលរដ្ឋខ្មែរជាង៣០០នាក់ រស់នៅទីក្រុងភឺត ប្រទេសអូស្រ្តាលី ជួបជុំធ្វើបាតុកម្មប្រឆាំងចោរសៀមឈ្លានពាន

20-12-2025 18:13

(អូស្ត្រាលី)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង៣០០នាក់ រស់នៅទីក្រុងភឺត ប្រទេសអូស្រ្តាលី បានជួបជុំធ្វើបាតុកម្មប្រឆាំងចោរសៀមឈ្លានពាន ដោយប្រើកម្លាំងយោធារំលោភយ៉ាងកំរោលមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា រំលោភទាំងស្រុងលើច្បាប់អន្តរជាតិ រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ៕