លោក ងួន ណារ៉ា និងលោក ច្រឹង ខ្មៅ នាំអំណោយ និងចុះសួរសុខទុក្ខជនភៀសសឹកជាង១០០គ្រួសារ កំពុងស្នាក់នៅក្នុងឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង

20-12-2025 19:33

(បាត់ដំបង)៖ នៅថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អមដោយលោក អនុប្រធាន សាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រម និង មនិងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាល បានអញ្ជើញចូលរួមក្នុង «កម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខ និងជូនគ្រឿងឧបភោគ បរិភោគដល់គ្រួសារជនភៀសសឹក ចំនួន ១៤៣គ្រួសារ» ដែលមកស្នាក់នៅក្នុងឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

ពិធីនេះដោយបានការទទួលស្វាគមន៍ពីលោកប្រធានក្រុមប្រឹក្សាស្រុក, លោកអភិបាលស្រុកមោងប្ញស្សី ខេត្តបាត់ដំបង មេឃុំជ្រៃ និងសមាជិក សមាជិកាមួយចំនួន។

គ្រឿងឧបភោគបរិភោគដែលបានប្រគល់ជូនគ្រួសារជនភៀសសឹកនៅក្នុងមួយគ្រួសាររួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម, មី Good ១ កេស, ទឹកភេសជ្ជៈ V-Cola ឬ Krud ១ កេស, ត្រីខ ១យួរ, ទឹកបរិសុទ្ធ ១កេស, អាវរងារ ២ អាវ, ភួយ១, ទឹកស៊ីអ៉ីវ ១ យួរ, ទឹកត្រី ១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល៕