លោក ងួន ណារ៉ា និងលោក ច្រឹង ខ្មៅ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ព វីរនគរបាល នៅឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង

20-12-2025 19:35

(បាត់ដំបង)៖ លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អមដោយលោក អនុប្រធាន សាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រម និង មន្ត្រី លេខាធិ ការដ្ឋាន រដ្ឋបាល នៅថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី និងអញ្ជើញចូលរួមក្នុង «កម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខ និងជូនគ្រឿងឧបភោគបរិភោគ ដល់គ្រួសារវីរកងទ័ព និងនគរបាលការពារព្រំដែនកម្ពុជា-ថៃ ចំនួន ៣៦គ្រួសារ» ដែលនៅក្នុងឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

ពិធិនេះដោយបានការទទួលស្វាគមន៍ពីលោកប្រធានក្រុមប្រឹក្សាស្រុក, លោកអភិបាលស្រុកមោងប្ញស្សី ខេត្តបាត់ដំបង មេឃុំជ្រៃ និងសមាជិក សមាជិកាមួយចំនួន។

គ្រឿងឧបភោគបរិភោគដែលបានប្រគល់ជូនគ្រួសារវីរកងទព័ និងនគរបាលការពារព្រំដែន(មួយគ្រួសារ) រួមមាន៖ អង្ករចំនួន ២ការ៉ុង មានទម្ងន់ ៥០គីឡូក្រាម, មីជាតិ ១កេស, ទឹកភេសជ្ជៈ V-Cola ឬ Krud ២កេស, ត្រីខ ២យួរ, ទឹកបរិសុទ្ធ ១កេស, អាវរងារ ២អាវ, ភួយ១, ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល៕