BREAKING: គិតត្រឹមម៉ោង៨យប់នេះ សភាពការណ៍នៅសមរភូមិមុខស្ងប់ស្ងាត់ តែទិសប្រាសាទតាមាន់ ទាហានសៀមបន្ដបាញ់ផ្លោងមួយៗ ចូលដីកម្ពុជា
20-12-2025 20:08
(ព្រំដែន)៖ គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅតាមបណ្ដាសមរភូមិមុខ មានភាពស្ងប់ស្ងាត់ លើកលែងតែទិសប្រាសាទតាមាន់ ដែលទាហានឈ្លានពានសៀមបន្ដបាញ់ផ្លោងមួយៗ ចូលដីកម្ពុជា ដើម្បីបំពេញមហិច្ឆតាដ៏អាក្រក់ក្នុងការឈ្លានពានកម្ពុជា។
* សមរភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានភាពស្ងប់ស្ងាត់ បន្ទាប់ពីម៉ោង៥ពួកទាហានសៀមវាយលុកខ្លាំង នៅច្រក១ តែកម្ពុជាតបតទៅវិញយ៉ាងចាស់ដៃ
* សមរភូមិបន្ទាយមានជ័យ មានភាពស្ងប់ស្ងាត់
* សមរភូមិឧត្តរមានជ័យ ប្រាសាទខ្នារ ថ្មដូន និងតាក្របី ស្ងប់ស្ងាត់ តែទិសប្រាសាទតាមាន់ នៅបន្ដផ្លោងមួយៗ
* សមរភូមិព្រះវិហារ ទិសប្រាសាទព្រះវិហារ ស្ងប់ស្ងាត់ បន្ទាប់ពីថ្ងៃមិញពួកទាហានសៀម វាយសម្រុកខ្លាំងនៅមុខប្រាសាទព្រះវិហារ វត្តកែសិក្ខាគិរីស្វារៈ៕




