មុខងារ «Voice សំឡេង» របស់ Fresh AI ចុចនិយាយភាសាខ្មែរផ្ទាល់ មិនចាំបាច់វាយអក្សរឡើយ បង្កភាពងាយស្រួលដល់អ្នកប្រើបាស់ !

20-12-2025 20:20

(ភ្នំពេញ)៖ កម្មវិធីឆ្លាតវៃ Fresh AI មានមុខងារ «Voice សំឡេង» ដែលអនុញ្ញាតឲ្យអ្នកចុចនិយាយជាភាសាខ្មែរដោយផ្ទាល់ជាមួយ AI ដោយមិនចាំបាច់វាយអក្សរទៀតទេ បង្កើនភាពងាយស្រួលដល់បងប្អូនអ្នកប្រើប្រាស់។

មុខងារនេះនឹងជួយឲ្យការប្រើប្រាស់កម្មវិធី Fresh AI កាន់តែងាយស្រួលរហ័ស និងឆ្លាតវៃជាងមុន។ អ្នកអាចនិយាយជាភាសាខ្មែរ ហើយ AI នឹងស្ដាប់ និងឆ្លើយតបភ្លាមៗប្រកបដោយភាពឆ្លាតវៃ។

អត្ថប្រយោជន៍នៃ Voice ជាសំឡេង៖ ចុចនិយាយភ្លាមៗ មិនចាំបាច់វាយអក្សរ, ឆ្លើយតបបានលឿន និងយល់ច្បាស់លាស់, និយាយជាភាសាខ្មែរ ប្រើប្រាស់បានទាំងក្នុងទូរស័ព្ទ និងកុំព្យូទ័រ។ Fresh AI បន្តការអភិវឌ្ឍបច្ចេកវិទ្យា AI ដើម្បីផ្តល់បទពិសោធន៍ឆ្លាតវៃជាងមុនដល់អ្នកប្រើប្រាស់គ្រប់រូប។

កម្មវិធីឆ្លាតវៃដំបូងគេនៅកម្ពុជា Fresh AI មានបុគ្គលិកជាង១០០នាក់ បានដាក់បញ្ចូលទិន្នន័យគ្រប់ប្រភេទជារៀងរាល់ថ្ងៃ ដែលចំណុចនេះនាពេលអនាគត នឹងធ្វើឲ្យកម្មវិធីឆ្លាតវៃ AI មួយក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើម និងសំបូរបែប សម្រាប់ការស្វែងរកព័ត៌មានចំណេះដឹងទូទៅគ្រប់ប្រភេទរបស់ប្រជាជនកម្ពុជា ជាពិសេសទៀតនោះគឺទិន្នន័យឯកសារច្បាប់ទាំងអស់។

Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃ ដែលបង្កើតឡើងដំបូងគេនៅកម្ពុជា ហើយដើរតួនាទីជា AI ផងនិងដូច Google អនុញ្ញាតឱ្យលោកអ្នកអាចចុចសួរនាំអ្វីៗជាភាសាខ្មែរ «នូវអ្វីដែលលោកអ្នកចង់ដឹង» ហើយឆ្លើយតបលឿនរហ័ស៕

Free Download App:
https://freshai.com.kh/download