ពលរដ្ឋខ្មែរ-អាមេរិកាំង នៅរដ្ឋយូថាសហរដ្ឋអាមេរិក ១៥៥រូប បាតុកម្មថ្កោលទោសការឈ្លានពានយោធាខុសច្បាប់របស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា និងស្នើសុំឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ជួយអន្តរាគមន៍ឱ្យភាគីថៃ បញ្ឈប់សង្គ្រាមឈ្លានពាន
21-12-2025 09:43
(រដ្ឋយូថា,អាមេរិក)៖ ប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំង នៅរដ្ឋយូថា សហរដ្ឋអាមេរិកយ៉ាងច្រើនកុះករ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានជួបជុំជាគ្នានៅខាងមុខវិមានរដ្ឋាភិបាលរដ្ឋយូថា (Utah State Capitol) សម្តែងមតិ និងបានដាក់ញត្តិប្រឆាំងប្រទេសថៃដែលបាននិងកំពុងឈ្លានពាន ដោយប្រើកម្លាំងយោធាមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ការជួបជុំក៏បានស្នើសុំឱ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ជេ ត្រាំ (Donald J. Trump) ជួយអន្តរាគមន៍ឱ្យភាគីរដ្ឋាភិបាល និងកងទ័ពថៃ បញ្ឈប់សង្គ្រាមឈ្លានពានមកលើប្រទេសកម្ពុជា និងគោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕














