ក្រសួងការពារជាតិ៖ នៅម៉ោង ៩:៣១នាទី ថ្ងៃទី២១ ធ្នូ យោធាថៃ បានបាញ់ផ្សែងពុល ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ
21-12-2025 10:45
(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។
- ម៉ោង ៩:៣១នាទី យោធាថៃបានបាញ់ផ្សែងពុល ចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ។
កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕




