ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ និងភរិយា បានកៀរគរសប្បុរសជនឧបត្ថម្ភជាអំណោយបន្ថែមដល់វីរនគរបាលជួរមុខតាមរយៈឧត្តមសេនីយ៍ឯក ឡោ សុឡេង និងឧត្តមសេនីយ៍ទោ ស៊ឹម សំអាត សរុបជាទឹកប្រាក់ ៦៨,៩១០ដុល្លារ

21-12-2025 13:54

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងភរិយា បានកៀរគរសប្បុរសជន ជួយឧបត្ថម្ភជាអំណោយដល់កងកម្លាំងវីរនគរបាលជួរមុខ ទិសទី១ នៃភូមិភាគ៤ ប្រគល់ជូនតាមរយៈឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ និងឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក សរុបជាទឹកប្រាក់ ៦៨,៩១០ដុល្លារអាមេរិក។

អំណោយទាំងនោះរួមមាន៖ ភេសជ្ជៈបាកាស ៣,០០០កេស, ទឹកសុទ្ធកម្ពុជា (ចំណុះ៥០០ml) ៦,០០០កេស, ភេសជ្ជៈ Cambodia Cola ៣,០០០កេស៕