ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីអំពាវនាវស្តីពីការរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរវិលត្រឡប់របស់ពលករខ្មែរ មកពីប្រទេសថៃ
21-12-2025 16:31
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនបងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ជ្រាបថា ដើម្បីធានាសុវត្ថិភាព និងចៀសវាងគ្រោះថ្នាក់ជាយថាហេតុក្នុងពេលធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនកម្ពុជា-ថៃ, ក្រសួងសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ សូមបន្ត អត់ធ្មត់រក្សាភាពស្ងៀមស្ងាត់ និងស្នាក់នៅ និងធ្វើការនៅទីតាំងការងាររបស់ខ្លួនជាធម្មតា និងត្រូវចៀសវាងការជួបជុំ ឬធ្វើដំណើរវិលត្រឡប់មកកាន់ច្រកព្រំដែន រហូតដល់ស្ថានភាពវិលត្រឡប់មកជាប្រក្រតីឡើងវិញ។
ក្នុងករណីមានការគំរាមកំហែង ការបំភិតបំភ័យ ឬការបៀតបៀនណាមួយ សូមបងប្អូនទំនាក់ទំនងស្វែងរកការគាំពារសុវត្ថិភាព តាមរយៈអាសយដ្ឋាន និងលេខទូរសព្ទដូចខាងក្រោម៖
*ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០២ ៩៥៧ ៥៨៥១ / ០៩២ ៨០៥ ០៥៦១ និងស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨
*អនុព័ន្ធការងារនៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០៩៤ ០៩២ ៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/០៨៣ ៥៤៥ ៧៧៨៨ / ០៩២ ២៩៩ ០១៣៣ និងអនុព័ន្ធការងារនៅខេត្តស្រះកែវ ទូរសព្ទលេខ៖ ០៦២ ០៨៩ ៨៩១៨/០៨០៨១០ ៥៥០៥
*អង្គការសហប្រជាជាតិ (UN) ទូរសព្ទលេខ៖ ០២ ២៨៨ ១៨០៧, United Nations Building, 15th Floor, Rajdamnern Nok Avenue, Bangkok, Thailand
*អង្គការអន្តរជាតិខាងការងារ (ILO) ទូរសព្ទលេខ៖ ០២ ២៨៨ ១២៣៤, United Nations Building, Rajdamnern Nok Avenue, Bangkok, Thailand
*អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ទូរសព្ទលេខ៖ ០២ ៣៤៣ ៩៣០០, United Nations Building, 18th Floor, Rajdamnern Nok Avenue, Bangkok, Thailand
*មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅទីក្រុងបាងកក ទូរសព្ទលេខ៖ ០២ ៥១៣ ៩២៤២ /០២ ៥១៣ ៨៩៥៩, នៅខេត្តឈៀងម៉ៃ ទូរសព្ទលេខ៖ ០៥៣ ៨១១ ២០២ / ០៥៣ ២៧១ ៥៥១ និងនៅម៉េសិត ទូរសព្ទលេខ៖ ០៥៥ ៥៣៥ ៩៩៤ / ០៥៥ ៥៣៦ ០១៥។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ និងសហការជាមួយអង្គការសហប្រជាជាតិ (UN), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងភាគីពាក់ព័ន្ធ ដើម្បីធានាថាសិទ្ធិ និងសុវត្ថិភាពរបស់បងប្អូនពលករខ្មែរ ត្រូវបានគាំពារស្របតាមច្បាប់ អន្តរជាតិ៕





