រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ អញ្ជេីញសម្ពោធសមិទ្ធផល នៅសាលាបឋមសិក្សាត្រពាំងត្រាំង ក្នុងស្រុកចិត្របុរី
21-12-2025 17:48
(ក្រចេះ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជេីញចូលរួមសម្ពោធសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងត្រាំង ដែលស្ថិតក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ។
ពិធីសម្ពោធនេះក៏មានកាចូលរួមពីថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល រដ្ឋបាលខេត្តក្រចេះ រដ្ឋបាលស្រុកចិត្របុរី រដ្ឋបាលឃុំចង្ក្រង់ នាយកសាលា លោកគ្រូ អ្នកគ្រូ អាណាព្យបាល និងសិស្សានុសិស្ស សរុបប្រមាណ៥០០នាក់ និងមានពិធីកាត់ខ្សែប៊ូសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានារួមមានផ្ទះបាយកុមារ រោងកង់ ស្រះទឹក និងសមិទ្ធផលនានាដូចជា ចាក់ថ្មម៉ិច ចាក់ដីបំពេញទីធ្លាសាលា អំពូលសូឡា១១ តុមូល២ តុជ្រុង៥ កៅអី៧០ ដែលជាកាឧបត្ថម្ភដោយកម្មសិក្សាការី វគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ ឆ្នាំ២០២៥ ថ្នាក់វិន័យ សិស្សមន្រ្តីក្រមការជំនាន់១១ ក្រុមទី១ ថ្នាក់ចេនឡា និងសប្បុរសជន ដោយចំណាយថវិកាសរុប ៣៣,៨៨៣ដុល្លារអាមេរិក។ ទូរដាក់សម្ភារៈចំនួន៦ ឧបត្ថម្ភដោយកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីមធ្យម ឆ្នាំ២០២៥ ថ្នាក់គុណធម៌សៀវភៅសិក្សាតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា ពីថ្នាក់ទី៣ដល់ថ្នាក់ទី៦ ចំនួន២៤ក្បាល ដែលឧបត្ថម្ភដោយលោកស្រី លី តារា អតីតកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២៤ ផងដែ។
ក្នុងនោះកម្មសិក្សាការី សិស្សមន្រ្តី សប្បុរសជន បាននាំយកថវិកា ឧបត្ថម្ភជូន លោកគ្រូ អ្នកគ្រូ ចំនួន៩នាក់ ក្នុងម្នាក់ៗទទួលបាន ៤០,០០០រៀល ព្រមទាំងចែកជូនសម្ភារសិក្សា មួយចំនួន ជូនចំនួន២៦៨ឈុត ក្នុងម្នាក់ៗទទួលបានសឺមី១ សៀវភៅ៣ក្បាល ប៊ិច ២ដេីម ខ្មៅដៃ១ដេីម បន្ទាត់១ និងថវិកា ១០០០រៀល និងអាណាព្យាបាល ១០០នាក់ ក្នុងម្នាក់ៗទទួលបាន ១០,០០០រៀល។
លោក យក់ ប៊ុនណា បានថ្លែងថា បានរំលឹកពីប្រវត្តិនៃការកសាងសាលាបឋមសិក្សាត្រពាំងត្រាំង ដែលពីមុនគ្រាន់តែជាដីវាល ឬដីចម្ការដំឡូងតែដោយសារគេខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទើបដំណើរការសាងសង់ និងអភិវឌ្ឍន៍បានជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ គឺមានបន្ទប់សិក្សាសម្រាប់សិស្សរៀនសូត្រសមរម្យគ្រប់គ្រាន់ មានផ្ទះបាយ រោងសម្រាប់ដាក់កង់ម៉ូតូ បន្ទប់សម្រាប់លោកគ្រូ អ្នកគ្រូស្នាក់នៅ មានស្រះទឹក និងមានកាដើមឈើ ដើមឬស្សីជាច្រើន ព័ទ្ធជុំវិញសាលាធ្វើឱ្យមានសោភ័ណភាពស្រស់បំព្រង ដែលបានប្រែក្លាយសាលានេះឱ្យមានមុខមាត់ថ្មី និងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។
លោក យក់ ប៊ុនណា បានបន្តថា សមិទ្ធផលនេះកើតចេញពីការចូលរួមយ៉ាងសកម្មរបស់សហគមន៍ អាជ្ញាធរមេឃុំ និងព្រះចៅអធិការវត្តរួមជាមួយសប្បុរសជន និងកិច្ចសហការរវាងមន្ត្រីរាជការ សិស្សមន្ត្រី និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដោយសាស្មារតីរួមកម្លាំងជាផ្នែកមួយនៃការកសាង «ខឿនការពារជាតិ» តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព។ ដូច្នេះត្រូវបន្តអភិវឌ្ឍ និងថែរក្សាសមិទ្ធផលដែលមានស្រាប់ គឺជាកាតព្វកិច្ចដើម្បីធានាថា កូនចៅជំនាន់ក្រោយមានកន្លែងសិក្សាសមរម្យ ហើយស្មារតីសាមគ្គីភាពក្នុងសហគមន៍ គឺមានការបញ្ជាក់យ៉ាងច្បាស់ពីការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលរួមសម្រាប់សហគមន៍៕








