សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខាខេត្តបាត់ដំបង ធ្វើចលនា ដាំបន្លែវិលជុំ «យើងរួមគ្នាដើម្បីជាតិ» ដើម្បីជួយទ្រទ្រង់ដល់ការផ្គត់ផ្គង់ស្បៀងអាហារដល់វីរកងទ័ព និងជនភៀសសឹក

21-12-2025 18:30

(បាត់ដំបង)៖ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង ដឹកនាំដោយលោកស្រី ម៉េត រ៉ាវីចិត្រ សុខលូ ប្រធានកិត្តិយសសមាគមកាយប្ញទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ និងសមាជិកាសក
ម្មរបស់សមាគម បានរៀបចំការដាំដុះបន្លែបង្ការសម្រាប់ជួយទ្រទ្រង់ការផ្គត់ផ្គង់បន្លែវិលជុំជូនដល់វីរកងទ័ព និងបងប្អូន
ប្រជាពលរដ្ឋភៀសសឹកដែលបានរងគ្រោះពីសង្រ្គាមឈ្លានពាន សៀម ក៏ដូចជាជួយទ្រទ្រង់តម្រូវការប្រើប្រាស់ក្នុងសហគមន៍។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាលាបឋមសិក្សាសម្ដេចជាស៊ីម ខេត្តបាត់ដំបង។

ក្នុងឱកាដនោះ លោកស្រីត រ៉ាវីចិត្រ សុខ លូសូមលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមចូលរួមចលនា «យើងរួម
គ្នាដើម្បីជាតិ» ទាំងអស់គ្នាដោយការដាំបន្លែតាមផ្ទះ តាមវត្តអារាម តាមភូមិ និងសហគមន៍ ដើម្បីរួមគ្នាកសាងកសិផលជាតិ ជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងគ្រាលំបាកនេះ។

ដោយក្តីស្រឡាញ់ យើងរួមគ្នាក សាងកសិផលជាតិ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកដែលរងគ្រោះពីសង្គ្រាមឈ្លានពាន តាមរយៈការដាំបន្លែនៅតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ជាដើម៕