សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែធ្នូម្សិលមិញ គ្មានអ្នកស្លាប់ទេ មានតែអ្នករបួស១២នាក់
22-12-2025 07:10
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក មិនបណ្ដាលឲ្យមនុស្សស្លាប់ទេ មានតែអ្នករបួស១២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕




