សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ប្រកាសចូលរួមឧបត្ថម្ភថវិកា ចំនួន១២លានរៀល ជួយដល់កងទ័ពជួរមុខកម្ពុជា និងជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន
22-12-2025 10:47
(ភ្នំពេញ)៖ សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្ដិកនិកាយ នៃព្រះរាជណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្ដិកនិយកាយ ខេត្ដកណ្ដាល ព្រះសាកលវិទ្យាធិការសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី បានប្រកាសចូលរួមឧបត្ថម្ភថវិកា ចំនួន១២លានរៀល ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន។
ការចូលរួមឧបត្ថម្ភថវិការបស់ សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។
ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕




