BREAKING: សមរភូមិបន្ទាយមានជ័យ កំពុងក្តៅគគុក ពួកទាហានឈ្លានពានសៀម បាញ់ផ្លោងខ្លាំងជាមួយទ័ពថ្មើរជើង, កងកម្លាំងកម្ពុជា វាយបកទប់ទល់ និងបាញ់តបទៅវិញយ៉ាងខ្លាំងក្លា (Video inside)
22-12-2025 11:14
(ព្រំដែន)៖ ត្រឹមម៉ោង១១ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិប្រយុទ្ធនៅបឹងត្រកួន ជោគជ័យ និងព្រៃចាន់ កំពុងបន្តយ៉ាងគគុក ដោយពួកទាហានឈ្លានពានសៀម កំពុងបាញ់ផ្លោងយ៉ាងសន្ធាប់ខ្លាំង ជាមួយការបុកកម្លាំងថ្មើរជើង។
កងកម្លាំងរបស់យើង កំពុងវាយទប់ទល់ជាមួយការបាញ់តបតទៅវិញយ៉ាងចាស់ដៃ និងខ្លាំងក្លាបំផុត។




