លោកបណ្ឌិត ជីវ កេង ចុះសំណេះសំណាល និងនាំយកអំណោយជូនក្រុមគ្រួសារវីរៈកងទ័ពជួរមុខ និងជនភៀសសឹក នៅឃុំរបស់មង្គល ស្រុកមោងឫស្សី
22-12-2025 11:27
(បាត់ដំបង)៖ លោកបណ្ឌិត ជីវ កេង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកស្រី ឆាយ ស៊ីណា ជីវកេង បានចុះសំណេះសំណាល សួរសុខទុក្ខ ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ និងជនភៀសសឹក សរុប២៣៩គ្រួសារ នៅក្នុងឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្ដបាត់ដំបង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកបណ្ឌិត ជីវ កេង បាននាំយកអំណោយប្រគល់ ជូនក្រុមគ្រួសារវីរៈកងទ័ព និងគ្រួសារជនភៀសសឹករួមមាន៖ អង្ករចំនួន២០គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ គ្រឿងឧបភោគបរិភោគមួយចំនួនផ្សេងទៀត និងថវិកាចំនួន ១៥ម៉ឺនរៀល សម្រាប់គ្រួសារវីរៈកងទ័ពជួរមុខ និងសម្រាប់គ្រួសារជនភៀសសឹក ថវិកាចំនួន៤ម៉ឺនរៀល៕









