លោកបណ្ឌិត ជីវ កេង រួមជាមួយក្រុមគ្រួសារ និងសប្បុរសជន រៀបចំគ្រឿងឧបភោគបរិភោគ យកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក
22-12-2025 11:31
(បាត់ដំបង)៖ លោកបណ្ឌិត ជីវ កេង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកស្រី ឆាយ ស៊ីណា ជីវកេង, លោក យិន សារ៉ាន់ និងលោកស្រីអ្នកឧកញ៉ា អ៊ាន អេឡែន រួមជាមួយសហការី ក្រុមគ្រួសារ និងសប្បុរសជន បានរៀបចំនូវគ្រឿងឧបភោគបរិភោគមួយចំនួនធំ យកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។
អំណោយសម្រាប់វីរៈកងទ័ព រួមមាន៖ សាច់ជ្រូករំលីង ចំនួន១៣ កេស ស្មើនឹង៧៨០កំប៉ុង, ថ្នាំកាល់ស្យូម ចំនួន១០កេស ស្មើនឹង២០០ប្រអប់, ត្រសក់ចាវ ចំនួន៧១កំប៉ុង, ស្ពៃបាញ់ការពារមុសខាំ ចំនួន៥០០ កំប៉ុង (២១កេស) និងថវិកា ចំនួន២០,០០០ ដុល្លារ។
ដោយឡែក អំណោយសម្រាប់ជនភៀសសឹក រួមមាន៖ ត្រសក់ចាវ (លាយស្រាច់) ចំនួន ២២០ កំប៉ុង, ឆៃពៅ ផ្អែម ចំនួន៤៥១កំប៉ុង, សៀងផ្អែម ចំនួន៨៨៧ កំប៉ុង, ថ្នាំពេទ្យចំរុះ (មនុស្សចាស់), ក្រម៉ាខ្មែរ និង ស្ពៃបាញ់មុស ចំនួន៥០០ កញ្ចប់ (១០កេស), ថ្នាំពេទ្យចំរុះ (មនុស្សចាស់និងកូនក្មេង) និងក្រម៉ាខ្មែរ ចំនួន៥០០ កញ្ចប់ (១៣កេស៕















