* ទឹកចិត្ដអ្នកម្ដាយ! ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នៅតែបន្ដចាត់ក្រុមការងារចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់វីរកងទ័ព សម្រាកព្យាលបាលនៅតាមមន្ទីរពេទ្យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋខ្មែរ ជឿទុកចិត្តលើរាជរដ្ឋាភិបាល បន្តខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Fresh Exclusive: «តើអ្វីបង្ករញ្ជួយដី និងរលកយក្សស៊ូណាមី—ហើយព្រះចន្ទមានឥទ្ធិពលដែរឬទេ?»
* អ្នករាយការណ៍ពិសេស UN អំពាវនាវឱ្យពលរដ្ឋភៀសសឹកកម្ពុជាអាចវិលទៅផ្ទះវិញ អនុលោមតាមច្បាប់អន្តរជាតិ, កម្ពុជាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវនេះ
* បារាំង៖ ប៉ូលិស និងសិស្សវិទ្យាល័យប៉ះទង្គិចគ្នា ក្នុងបាតុកម្មតវ៉ាជុំវិញកញ្ចប់ថវិកាមិនគ្រប់គ្រាន់សម្រាប់វិស័យអប់រំ
* កូរ៉េខាងជើងបាញ់មីស៊ីលបាលិស្ទីគចូលក្នុងសមុទ្រ ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងត្បូង ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីន
* ព្រះមហាក្សត្រ ចេញព្រះរាជសារថ្លែងអំណរគុណ និងលើកទឹកចិត្តគ្រូបង្រៀនក្នុងទិវាគ្រូបង្រៀន ០៥ តុលា ២០២៦
* អបអរសាទរ! «ក្រូចពោធិ៍សាត់» ត្រូវបានចុះបញ្ជីជាម៉ាកសមូហភាពជាផ្លូវការ ដើម្បីពង្រឹងអត្តសញ្ញាណផលិតផលជាតិ
* កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានលើកដងទង់ជាតិ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា, កម្ពុជាប្រឆាំងយ៉ាងខ្លាំង
* អគ្គនាយកស៊ីម៉ាក់៖ អ្នកណាគាំទ្រខ្មាំងសត្រូវឈ្លានពានកាន់កាប់បូរណភាពទឹកដីខ្មែរ និងកម្ទេចប្រាសាទខ្មែរ ជាបុគ្គលវង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍
* កម្ពុជាត្រៀមកងកម្លាំងជិត ២ម៉ឺននាក់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* សម្តេចតេជោ ហ៊ុន សែន លើកឡើងពីសារៈសំខាន់នៃពាក្យស្លោកមួយឃ្លា «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត» សម្រាប់សិស្ស-និស្សិត
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី
* ធនាគារជាតិនៃកម្ពុជា ច្រានចោលព័ត៌មានចចាមអារ៉ាម ដែលថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនកំពុងប្រឈម ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ស្នើវត្តអារាមទូទាំងប្រទេស គួរតែចងទង់ជាតិឡើង ដើម្បីបង្ហាញពីឆន្ទៈ រួបរួមសាមគ្គី ការពារជាតិ

22-12-2025 11:46

(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានស្នើវត្តអារាមទូទាំងប្រទេស គួរតែចងទង់ជាតិឡើង ដើម្បីបង្ហាញពីឆន្ទៈ រួបរួមសាមគ្គី ការពារជាតិ។

ព្រះអង្គ បានមានសង្ឃដីកាបញ្ជាក់មកព័ត៌មាន Fresh News យ៉ាងដូច្នេះ «ដើម្បីបង្ហាញពីឆន្ទៈ រួបរួមសាមគ្គី ការពារជាតិ តាមវត្តអារាមទាំងអស់ទូទាំងប្រទេស គួរតែចងទង់ជាតិឡើង តាមរបងវត្ត ឱ្យបានព្រោងព្រាត តាមដែលអាចធ្វើទៅបានព្រោះជាតិយើងកំពុងមានទុក្ខលំបាក»។

សូមជម្រាបថា យោធាថៃ បានបើកការឈ្លានពានលើកកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជា បានស្វាគមន៍ការស្នើរបស់សហគមន៍អន្តរជាតិ ដើម្បីការដោះស្រាយជម្លោះដោយសន្តិវិធី ប៉ុន្តែភាគីថៃបានទាត់ចោលសំណើទាំងនោះ។

ពួកគេមិនត្រឹមតែបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលឈរការពារអធិតេយ្យនិងបូរណភាពដែនដីកម្ពុជាទេ ថែមទាំងយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅទៀត ដូចជា ប្រាសាទបុរាណ ស្ពានបុរាណ មន្ទីរពេទ្យ វត្តអារាម ផ្ទះសម្បែង ក្បែរជំរំភៀសសឹក និងសាលារៀនជាដើម។ ភាគីថៃបានភូតកុហកពិភពលោក និងចោទប្រកាន់មួលបង្កាច់កម្ពុជាដើម្បីបង្កហេតុបង្កើតលេសឈ្លានពានកម្ពុជា ដែលពេលនេះពិភពលោកបានដឹងយ៉ាងច្បាស់ថាថៃបានបើកការវាយប្រហារឈ្លានពានកម្ពុជា បង្កើតសង្គ្រាមឈ្លានពានដើម្បីបង្វែរការចាប់អារម្មណ៍លើវិបត្តិនយោបាយផ្ទៃក្នុងដ៏ជ្រៀលជ្រៅរបស់ខ្លួន។

សកម្មភាពយោធារបស់ថៃមកលើកម្ពុជា មិនមែនជាការប្រើប្រាស់សិទ្ធិការពារខ្លួនដូចមេដឹកនាំ និងយោធាថៃបានថ្លែងភូតកុហកពលរដ្ឋខ្លួននិងបរទេសទេ គឺជាការឈ្លានពានលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាយ៉ាងច្បាស់ក្រឡែត ដែលអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិត្រូវចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពឈ្លានពាននេះ និងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅមកលើជាតិនិងប្រជាជនកម្ពុជា៕