BREAKING: ទាហានឈ្លានពានសៀម បាញ់​ផ្លោង​ចូលម្តុំស្ទឹងបត់ ក្រុងប៉ោយប៉ែត និងបាញ់កាំភ្លើង​យន្តចំផ្ទះប្រជាពលរដ្ឋ នៅសង្កាត់អូរជ្រៅ (Video inside)

22-12-2025 12:31

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានបាញ់​ផ្លោង​ចូលម្តុំស្ទឹងបត់ ក្រុងប៉ោយប៉ែតប្រមាណ៤គ្រាប់ និងបាញ់កាំភ្លើង​យន្ត​ចំផ្ទះបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គិតត្រឹមម៉ោង១២៖២០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានភាពក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានសភាពស្ងាប់ស្ងាត់ មិនមានការបាញ់ផ្លោងរបស់ទាហានសៀមទៀតទេ៕