BREAKING: យោធាឈ្លានពានសៀម បន្ដបាញ់ផ្លោងចូលតំបន់ប្រាសាទតាមាន់ តាក្របី ថ្មដូន និងប្រាសាទខ្នារ (Video inside)

22-12-2025 12:54

(ព្រំដែន)៖ គិតត្រឹមម៉ោង១២៖៥២នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាឈ្លានពានសៀម បានបន្ដបាញ់ផ្លោងអាវុធធន់ធ្ងន់ ចូលតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី តំបន់ថ្មដូន និងប្រាសាទខ្នារ ដើម្បីបំពេញមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា។

កម្លាំងជួរមុខរបស់កម្ពុជា នៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិ ពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ដោយការធ្វើការតបតផងដែរ៕