អាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារ ស.ស.យ.ក ខេត្ត ព្រមទាំងសប្បុរសជន រៀបចំគ្រឿងឧបភោគបរិភោគ យកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ

22-12-2025 14:29

(ឧត្តរមានជ័យ)៖ អាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ព្រមទាំងសប្បុរសជនទាំងអស់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំនូវគ្រឿងឧបភោគ បរិភោគមួយចំនួនធំ យកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ។

អំណោយទាំងនោះ រួមមាន៖ អង្ករ ៥០០បាវ (៥តោន), មី ខ្លាឃ្មុំ ៥០០កេស, ទឹកសុទ្ធ៥០០កេស, ភេសជ្ជៈប៉ូវកំលាំង ៥០០កេស, ភួយ ៣០០ភួយ, សាច់ក្រកឆៅ ២០០គីឡូក្រាម, សាច់ក្រកឆ្អឹន ១០០គីឡូក្រាម, ទឹកត្រី១០០យួរ, ទឹកស៊ីអ៊ីវ១០០យួរ, ត្រីខ៥០កេស, សាច់ជ្រូកផាត់ ៥០គីឡូក្រាម, សាច់ជ្រូករំលីង៥កេស, កាពិផាវ ៥០១កំប៉ុង និងគោ២ក្បាល៕