* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាលាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* ល្ងាចនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១៤សាលា ក្នុងស្រុករលាប្អៀរ និងស្រុកទឹកផុស សម្រាប់ចែកជូនវីរកងទ័ព និងជនភៀសសឹក

22-12-2025 14:53

(កំពង់ឆ្នាំង)៖ នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន១៤ សាលា នៅក្នុងស្រុករលាប្អៀរ និងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនលោកអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ចែងដឹកយកទៅឧបត្ថម្ភដល់វីរកងទ័ព និងជនភៀសសឹក នៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ដែលកំពុងជួបការលំបាក។

នៅទីតាំងកន្លែងទទួលស្បៀង និងសម្ភារផ្សេងៗក្នុងសាលាខេត្តកំពង់ឆ្នាំង ក្រុមការងាររដ្ឋបាលខេត្តដែលជាអ្នកទទួលរឿងឧបភោគបរិភោគពីសិស្សានុសិស្សនិងលោកគ្រូ -អ្នកគ្រូ បានឱ្យដឹងថា អំណោយទាំងអស់ខាងលើនេះបានឧបត្ថម្ភពីលោក-លោកស្រីនាយក-នាយករងសាលាចំនួន១៤សាលា នៅក្នុងស្រុករលាប្អៀរ និងស្រុកទឹកផុស ដើម្បីត្រៀមទុកសម្រាប់ដឹកយកទៅឧបត្ថម្ភដល់វីរកងទ័ព និងជនភៀសសឹកនៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ដែលកំពុ ងទទួលរងនូវសង្គ្រាមឈ្លានពានពីសំណាក់ចោរសៀម។

គ្រឿងឧបភោគបរិភោគដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សបានឧបត្ថម្ភខាងលើនេះរួមមាន៖ អង្ករ ៥៨៦គីឡូ, ត្រី ខ៧៣យួរ, ទឹកសុទ្ធ២៩៨យួរ, មី ៦៨កេស, ប្រេងសណ្ដែកមួយធុង ៥លីត្រ, ត្រីខ ៨យួរ, ទឹកត្រី ២៣យួរ, ទឹកស៊ីអ៉ីវ ៥៣យួរ, ភេសជ្ជៈ ៣១យួរ, អំបុក ៦៣គីឡូ និងថវិកា ២៣ម៉ឺនរៀល។

ក្នុងឱកាសទទួលនូវថវិការ និងគ្រឿងឧបភោគបរិភោគខា ងលើនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានថ្លែងអំណរគុណដល់លោក-លោកស្រីនាយក- នាយករងសាលា និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងអស់ដែលជាសប្បុរសជន បានបរិច្ចាគនូវធនធានដើម្បីចូលរួមឧបត្ថម្ភដល់កងទ័ពកំពុងឈរជើងនៅសមរភូមិមុខ និងជនភៀសសឹកដែលមកតាំងទីលំនៅក្នុងជំរំជនភៀសខ្លួន។ ទាំងនេះសបង្ហាញឱ្យឃើញថា គឺជាការរួមចំណែកយ៉ាងធំធេងក្នុងការជួយរំលែកនូវទុក្ខលំបាកជាមួយនឹងរាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មជាមួយកងទ័ពនៅសមរភូមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីនៃមាតុភូមិកម្ពុជារបស់យើងពីសំណាក់ពួកចោរសៀមឈ្លានពាន។

ស្ថិតក្នុងកាលៈទេសៈដ៏លំបាកលំបិនដែលប្រទេសជាតិកំ ពុងជួបនូវវិបត្តិដោយសារសង្គ្រាមឈ្លានពានពីសំណាក់ចោរសៀម លោកអភិបាលខេត្តក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗជូនដល់វីរយុទ្ធជននៅសមរភូមិមុខ និងជនភៀសសឹកនៅតាមជំរំជនភៀសខ្លួនតាមបណ្ដោយព្រំដែនខ្មែរ-ថៃ នៅគ្រប់សមរភូមិ ជាពិសេសគឺលោកអភិបាលបានជួយឧបត្ថម្ភដល់គ្រួសារវីរយុទ្ធជនដែលពលីនៅក្នុងសមរភូមិ និងជនដល់ជនភៀសសឹកជាច្រើនគ្រួសារដែលមកស្នាក់នៅក្នុងមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំងនេះ៕