BREAKING: សមរភូមិបឹងត្រកួន ជោគជ័យ និងព្រៃចាន់ កងកម្លាំងកម្ពុជាបន្តឈរជើង និងគ្រប់គ្រងទីតាំងយ៉ាងរឹងមាំ បើទោះបីជាទាហានឈ្លានពានសៀម បើកការបាញ់ប្រហារយ៉ាងសន្ធប់តាំងពីព្រឹក រហូតដល់មកដល់រសៀលនេះ (Video inside)
22-12-2025 15:14
(ព្រំដែន)៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិនៅបឹងត្រកួន ភូមិជោគជ័យ និងព្រៃចាន់ កងកម្លាំងរបស់កម្ពុជា បានឈរជើង និងគ្រប់គ្រងទីតាំងរបស់ខ្លួនបានយ៉ាងរឹងមាំ បើទោះបីជាទាហានឈ្លានពានសៀម បានបើកការវាយលុយ និងបាញ់ផ្លោងយ៉ាងសន្ធប់ខ្លាំងតាំងពីព្រឹក រហូតមកដល់ម៉ោង៣រសៀលនេះ។
ទាហានឈ្លានពានសៀម បើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា តាំងពីព្រឹកថ្ងៃទី២២ ខែធ្នូ យ៉ាងគគុក ដោយពួកគេ បាញ់ផ្លោងយ៉ាងសន្ធាប់ខ្លាំង ជាមួយការបុកកម្លាំងថ្មើរជើង។ កងកម្លាំងរបស់យើងបានវាយទប់ទល់ ជាមួយការបាញ់ តបតទៅវិញយ៉ាងចាស់ដៃ និងខ្លាំងក្លាបំផុត៕




