ខ្មែរដើម្បីខ្មែរ! ក្រុមហ៊ុនកូនខ្មែរ នាំចូលទឹកដោះគោស្រស់សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០លានរៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក
22-12-2025 16:17
(ភ្នំពេញ)៖ កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា កូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យ ទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក ស៊ុន ហួត មួយរូបនេះ បានចូលខ្លួនក្នុងវិស័យ FMCG នៅកម្ពុជា ហើយបានបង្កើតក្រុមហ៊ុនមួយ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ទឹកដោះគោស្រស់ ជាច្រើនម៉ាក់ពីប្រទេសអូស្រ្តាលី ជាពិសេសទឹកដោះគោស្រស់ សូណេធើរ៉ាល់ (So Natural) និង Australia’s Own ដែលកំពុងផ្ទុះការគាំទ្រច្រើន ពីសំណាក់អតិថិជន នៅលើទីផ្សារទឹកដោះគោស្រស់កម្ពុជា នាពេលបច្ចុប្បន្ន ដែលមានឈ្មោះថា និយម ត្រេឌីង ឯ.ក (Niyum Trading Co.,Ltd.)។
ក្នុងកាលៈទេសៈប្រទេសកម្ពុជា កំពុងតែមានបញ្ហាព្រំដែន កូនខ្មែរគ្រប់រូប មិនថាប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មធំតូច ឬបុគ្គលល្បីៗ បានរួមស្មារតីគ្នាតែមួយ ក្នុងការចូលរួមជួយ ដល់ប្រជាជនភៀសសឹក និងវីរៈកងទ័ពកម្ពុជា ក្នុងនោះ លោក ស៊ុន ហួត ក៏បានចូលរួមចំណែក ក្នុងគ្រាដ៏លំបាក់នេះផងដែរ ដែលយោងតាមការបង្ហោះលើផេកផ្លូវការរបស់ក្រុមហ៊ុន និយម ត្រេឌីង ឯ.ក នៅថ្ងៃទី១១ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុននិយម ត្រេឌីង ឯ.ក បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងគ្រឿងប្រើប្រាស់ចាំបាច់ ដែលស្មើនឹងទឹកប្រាក់សរុប ១០០លានរៀល សម្រាប់ជួយដល់គ្រួសារភៀសសឹក និងវីរៈកងទ័ពជួរមុខ ដោយក្រុមហ៊ុនបានចុះទៅដល់ទីតាំងផ្ទាល់នៃខេត្តឧត្តរមានជ័យ និងតាមរយៈកាកបាទក្រហមកម្ពុជា និងលោកស្រី ផន សុផារី ដោយដើរក្នុងស្មារតីតែមួយការពារបូរណភាពទឹកដីកម្ពុជា។ ដោយក្ដីគោរពយ៉ាងស្មោះស្ម័គ្រសូមផ្ដល់នូវកម្លាំងចិត្ត ភាពជឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹង ជូនវីរៈកងទ័ពជួរមុខកម្ពុជាគ្រប់រូប។
សូមជម្រាបថា ក្រុមហ៊ុន និយម ត្រេឌីង ឯ.ក (Niyum Trading Co.,Ltd.) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២២ ដែលមានស្ថាបនិក លោក ស៊ុន ហួត។ ហើយមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន និយម ត្រេឌីង ឯ.ក បាននាំយកនូវម៉ាក់ផលិតផលល្បីៗជាច្រើនជាបន្តបន្ទាប់ មកក្នុងទីផ្សារប្រទេសកម្ពុជាដូចជា So Natural, Australia’s Own ជាដើម។ អ្វីដែលកាន់តែសំខាន់គឺ បានបង្កើតឱកាសការងាររាប់រយកន្លែង ជូនដល់ពលរដ្ឋខ្មែរ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសជាតិផងដែរ៕













