លោកបណ្ឌិត ដៀប សុផល៖ ទាំងអាមេរិក និងចិន សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់សង្រ្គាមរវាងថៃនិងកម្ពុជា (Video inside)
22-12-2025 17:43
(ភ្នំពេញ)៖ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានបង្ហាឲ្យឃើញថា ទាំងសហរដ្ឋអាមេរិក និងចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឲ្យសង្រ្គាមរវាងឈ្លានពានថៃ មកលើប្រទេសកម្ពុជា ដោយមិនផាត់ចោលនូវមហាអំណាចណាមួយឡើយ ហើយក៏មិនអាចបំភ្លេចបាននូវការចូលរួមយ៉ាងសកម្មរបស់ម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៥ផងដែរ។ ការបញ្ជាក់របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖















