លោកបណ្ឌិត ស៊ឺន សំ មើលមិនឃើញបញ្ហាអ្វីនោះទេ បើចិន អាចបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃបាន (Video inside)
22-12-2025 17:44
(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ បានបង្ហាញទស្សនវិជ្ជមាន ជុំវិញវត្តមានរបស់ចិន ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ ការបង្ហាញទស្សនវិជ្ជមាននេះ បន្ទាប់ពីមានការព្រួយបារម្ភមួយចំនួនខ្លាចអាមេរិកមានការអន់ចិត្ត ឬខឹងចំពោះភាគីកម្ពុជា-ថៃ នៅក្នុងជម្លោះព្រំដែននេះ ក្រោយការចូលខ្លួនមកសម្របសម្រួលរបស់ចិន និងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពដែលអាមេរិក និងប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៥ ខិតខំកសាងឡើង ត្រូវបានបំផ្លាញក្រោយថ្លៃឈ្លានពានប្រទេសកម្ពុជាសាជាថ្មី។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖















