សហព័ន្ធនិស្សិតកម្ពុជានៅបរទេសចំនួន២៤ប្រទេស បានដាក់ញត្តិទៅអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ជុំវិញការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា
22-12-2025 17:48
(ភ្នំពេញ)៖ សហព័ន្ធនិស្សិតកម្ពុជានៅបរទេស រួមនឹងសមាគមនិស្សិត សហគមន៍និស្សិត ក្រុមនិស្សិត និងយុវទូតសុឆន្ទៈកម្ពុជាប្រចាំនៅបរទេស សរុប២៤ស្ថាប័ន ដែលប្រចាំនៅ២៤ប្រទេស បានដាក់ញត្តិបន្ទាន់ទៅលោក António Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។
ការដាក់ញ្ញត្តិនេះបានធ្វើឡើងនៅក្នុងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ព និងវីរៈកងនគរបាលជាតិរបស់យើង ក្នុងការប្រកៀកស្មាជាធ្លុងប្រយុទ្ធការពារជាតិមាតុភូមិកម្ពុជាពីការឈ្លានពាន និងការរំលោភអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។
សហព័ន្ធនិស្សិតកម្ពុជានៅបរទេស រួមនឹងសមាគមនិស្សិត សហគមន៍និស្សិត ក្រុមនិស្សិត និងយុវទូតសុឆន្ទៈកម្ពុជាប្រចាំនៅបរទេសទាំង២៤ស្ថាប័ន នឹងបន្តដាក់ញត្តិទៅតាមបណ្តាប្រទេស និងអង្កការអន្តរជាតិជាច្រើនទៀត៕







