កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែធ្នូ​៖ បង្ក្រាប៩ករណី ឃាត់ខ្លួន១៦នាក់

22-12-2025 18:00

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៩ក​រណី ឃាត់ខ្លួនជនសង្ស័យ១៦នាក់។

* ⁠ករណីដឹកជញ្ជូនរក្សាទុក៧ករណី ឃាត់ខ្លួន១០នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន៥នាក់
* ករណី​ប្រេីប្រាស់១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០០៤៩ករណី ឃាត់ខ្លួន២៦០១៦នាក់ (ស្រី១៩៥៩នាក់)៕