ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិលបាល ទស្សនកិច្ចសិក្សានិងស្វែងយល់ពី ចង្វាក់ផលិតកម្មរបស់រោងចក្រផលិតចំណីសត្វ ANT FEED CO., LTD
22-12-2025 20:13
(ភ្នំពេញ)៖ ថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្តេចតេជោ និង FASMEC បានដឹកនាំសមាជិកក្រុមប្រឹក្សាភិលបាល អញ្ជើញទស្សនកិច្ចសិក្សានិងស្វែងយល់ពី ចង្វាក់ផលិតកម្មរបស់រោងចក្រផលិតចំណីសត្វ ANT FEED CO., LTD ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាលគ្រុប ភ្នំពេញ ( RGPPSEZ )។
ANT គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន DaChan Great Wall Group ដែលជាក្រុមអាជីវកម្មពហុឧស្សាហកម្មដែលមានការគ្របដណ្តប់យ៉ាងទូលំទូលាយនៅទូទាំងអាស៊ីក្នុងតៃវ៉ាន់ កម្ពុជា ចិន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម។
ANT តែងតែខិតខំ ធ្វើឱ្យល្អឥតខ្ចោះ និងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងក្លាយជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យចំណីសត្វនាពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះ ដើម្បីពង្រីក និងអភិវឌ្ឍទីផ្សារថ្មី រោងចក្រកម្ពុជាត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ 2019 ដែលជាការបោះជំហានថ្មីមួយនៅក្នុងទីផ្សារកម្ពុជា។
មិនត្រឹមតែចាប់អារម្មណ៍លើប្រាក់ចំណេញក្នុងអាជីវកម្មប៉ុណ្ណោះទេ ANT ក៏ចាប់អារម្មណ៍ក្នុងការជួយសម្រួលបន្ទុកដល់កសិករក្នុងគ្រាលំបាកក្នុងទម្រង់ដូចជា៖ ការផ្ដល់បច្ចេកទេសចិញ្ចឹម វ៉ាក់សាំង ផលិតផលដែលមានគុណភាពខ្ពស់ និងជួយស្វែងរកទីផ្សារឲ្យកសិករ។













