លោកស្រី ទាង អេង តំណាងឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចុះសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនជនភៀសសឹក
22-12-2025 22:58
(ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ទាង អេង ទៀសីហា តំណាង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនជនភៀសសឹក ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា និងបាននាំយកអំណោយសប្បុរសជន និងអំណោយរបស់លោកស្រី ខៀវ សរស៊ីលៀប អគ្គនាយិកា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ចែកជូនបងប្អូនជនភៀសសឹកចំនួន ១,០២០គ្រួសារ និងស្ត្រីមានផ្ទៃពោះ នឹងទើបសម្រាលចំនួន ១១០នាក់។
សូមជូនពរអោយបងប្អូនមានសុខសុវត្ថិភាព សូមឲ្យសង្រ្គាមឈ្លានពានមួយនេះបានបញ្ចប់ និងសូមអោយប្រទេសកម្ពុជា បានសុខសន្តិភាពមកវិញ។





















