* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វត្តចំនួន២៧ ក្នុងក្រុងអរិយក្សត្រ ធ្វើពិធីចម្រើនព្រះបរិត្តផ្សាយមេត្តាធម៌ សមាធិដើម្បីសន្តិភាព និងលើកទឹកចិត្តកងទ័ព

23-12-2025 10:47

(កណ្ដាល)៖ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធម៌គណខេត្តកណ្តាល និងជាព្រះអនុគណក្រុងអរិយក្សត្រ បានដឹកនាំពិធីចម្រើនព្រះបរិត្តផ្សាយមេត្តាធម៌ និងសមាធិដើម្បីសន្តិភាព កាលពីចុងសប្ដាហ៍នេះ នៅសាលាអនុគណក្រុងអរិយក្សត្រ (វត្តស្វាយជ្រុំ)។

ពិធីនេះ មានការនិមន្ត និងវត្តមានចូលដោយព្រះសង្ឃ លោកអាចារ្យ គណ:កម្មការ លោកយាយ លោកតា ពុទ្ធបរិស័ទ សមណសិស្សចំនួន២៧វត្ត សរុបជាង ៥០០ អង្គ/នាក់ ។

ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា បានមានថេរដីកាឲ្យដឹងថា គោលបំណងនៃពិធីនេះ ធ្វើឡើងដើម្បីផ្សាយមេត្តាធម៌ដល់វីរកងទ័ពយើង ពួកទេវតា វត្ថុសក្ដិសិទ្ធ ជាពិសេសទសបារមី គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះរតនត្រ័យ រតនបរិត្ត ច័ន្ទបរិត្តិ សុរិយបរិត្ត បុទ្ធជ័យមង្គល ធម្មចក្រវឌ្ឍនៈសូត្រ ដែលជាធម្មដ៏ខ្លាំងក្លាដែលទៅជួយទប់ស្កាត់នឹងមារសត្រូវ ឲ្យខ្លបខ្លាច ហើយឲ្យទ័ពរបស់យើងជោគជ័យមានសេចក្ដីសុខ និងមួយផ្នែកទៀត ក៏ដើម្បីជាការផ្សាយមេត្តាធម៌ដល់វីរកងទ័ពយើងដែលបានពលី បូជាជីវិតចំពោះជាតិសាសនា ព្រះមហាក្សត្រ សូមឲ្យដួងវិញ្ញាក្ខណ្ឌអ្នកទាំងអស់ អញ្ជើញសោយសុខទៅកាន់សុគតិភពគ្រប់ៗជាតិកុំបីឃ្លាងឃ្លាតឡើយ។

ម្យ៉ាងទៀត ក៏ជាផ្ដល់ថាមពលកម្លាំងចិត្តដល់កងទ័ពឲ្យដឹងថា អ្នកនៅជួរខាងក្រោយ មិនព្រងើយកន្តើយឡើង ពួកយើងរកវិធីសព្វគ្រប់បែបយ៉ាងទាំងអស់ ដើម្បីជួយជ្រោមជ្រែង ដោយបានរៀបចំនូវការប្រមូលស្បៀងអាហារ សម្ភារៈ ថវិកា ជួយទៅកាន់កងទ័ព និងបងប្អូនជនភៀសសឹក ដែលជាផ្នែករាងកាយ និងផ្នែកផ្លូវចិត្ត ផ្នែកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃនេះហើយ។

សូមជម្រាបថា ចាប់តាំងពីចោរសៀមចូលឈ្លានពានទឹកដីកម្ពុជាពីដំបូងលើកទី១ និងលើកទី២ មកនេះ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា បានខ្នះខ្នែងខ្លាំងណាស់ ចំពោះការកោះហៅ រៀបចំ និងអំពាវនាវឲ្យមានការប្រមូលស្បៀងអាហារ សម្ភារៈ ថវិកា ដើម្បីជួយផ្គត់ផ្គង់ទៅកាន់កងទ័ពយើង និងបងប្អូនពលរដ្ឋរងគ្រោះក្លាយជាជនភៀសសឹក ដែលគិតមកដល់ពេលនេះ ទាំងអាហារ សម្ភារៈ ថវិការទាំងនោះយ៉ាងច្រើនសន្ធឹកសន្ធាប់ បានបញ្ជូនទៅកាន់គោលដៅ និងដល់ដៃពួកគាត់អស់ហើយ និងនៅតែបន្តអំពាវនាវប្រមូលស្បៀងអាហារ សម្ភារៈ ថវិកា ជាបន្តបន្ទាប់ទៀត ដើម្បីជួយជ្រោមជ្រែងពីជួរក្រោយនេះ អស់ពីកម្លាំងកាយ កម្លាំងចិត្ត ព្រោះនេះជាទឹកចិត្តស្នេហាជាតិ មាតុភូមិកម្ពុជា និងបង្ហាញពីក្ដីស្រលាញ់ និងគាំទ្រដល់គ្រប់វីរកងទ័ពទាំងអស់ ដែលបានចេញច្បាំងកម្ទេចខ្លាំងសត្រូវឈ្លានពានទាំងអស់ ដើម្បីរកសន្តិភាព សុខសុវត្ថិភាព ការពារមាតុភូមិខ្លួនពីការឈ្លានពានរបស់ចោរសៀមតែប៉ុណ្ណោះ៕