BREAKING: ទាហានសៀមបាញ់ផ្លោងកាំភ្លើងធំ ចូលភូមិសាស្ដ្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង, តាំងពីព្រលឹម ដល់ម៉ោង១១ ជិត៣០គ្រាប់ (Video inside)
23-12-2025 11:17
(បាត់ដំបង)៖ ទាហានសៀម បន្ដសកម្មភាពឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយបាញ់ផ្លោងកាំភ្លើងធំចូលដល់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លើសពីព្រំដែនជម្លោះនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ។
សកម្មភាពនៃបាញ់ផ្លោងនេះ តាំងពីយប់រំលងអធ្រាត្រ រហូតដល់ម៉ោង១១ព្រឹកនេះ។ បើគិតត្រឹមព្រឹកព្រលឹម មកទល់ម៉ោង១១នេះ ទាហានសៀនបាញ់ផ្លោងជិត ៣០គ្រាប់ហើយ៕




