ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក  នាំថវិកា​​ ៨,៤៧០ដុល្លារ​ ឧបត្ថម្ភដល់វីរកងទ័ព​ និងជនភៀសសឹក

23-12-2025 12:55

(ភ្នំពេញ)៖ លោក​ ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០២៥នេះ នាំយកថវិកា​ចំនួន​ ៨,៤៧០ដុល្លារ​អាមេរិក​ ឧបត្ថម្ភជូនដល់វីរកងទ័ព​ និងជនភៀសសឹក ប្រគល់ជូនតាមរយៈលោកបណ្ឌិត​ ជ្រុន ថេរ៉ាវ៉ាត អនុប្រធាន​គណបក្ស​ និងជាប្រធានគណៈប្រចាំការគណៈកម្មាការកណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

ពិធីនេះអមដំណើរដោយលោក​ សុខ​ សុគន្ធា​ ប្រធានក្រុមការងាររដ្ឋខូឡូរ៉ាដូ, លោក​បណ្ឌិត​ មិក​ សាផាណារេត​ ប្រធានក្រុមការងាររដ្ឋយូថា, លោកស្រី វីរក្ស វិជ្ជនី និងលោក​ លោកស្រី​ ជាថ្នាក់ដឹកនាំ សមាជិក​ សមាជិកា​៕