កិច្ចសម្ភាសន៍ពិសេស៖ ក្រសួងការងារ បន្តលើកទឹកចិត្តអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យចូលរៀនវគ្គបណ្ដុះបណ្ដាលថ្មី ដើម្បីឈានជើងចូលទីផ្សារការងារ

23-12-2025 13:31

(ភ្នំពេញ)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួល និងផ្គូផ្គងការងារភ្លាមៗ សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសថៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីផ្ដល់ការគាំទ្រដល់ពលករទេសន្តរប្រវេសន៍ទាំងនោះ ឱ្យទទួលបានការបណ្ដុះបណ្ដាលនូវមូលដ្ឋានជំនាញកាត់ដេរ ចំណេះដឹងអំពីច្បាប់ការងារ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស) រួមទាំងជំនាញទន់ផងដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ទូរទស្សន៍ Fresh News ថា វគ្គបណ្ដុះបណ្ដាលនេះ មានសរុបចំនួន ៦៦ វគ្គ ដែលបានបើកទទួលបងប្អូនអតីតពលករ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

លោកបានបញ្ជាក់ថា៖ «សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ បងប្អូនមិនចំណាយលុយកាក់នោះទេ ហើយក្រសួងក៏បានរៀបចំប្រាក់ឧបត្ថម្ភបន្ថែមផងដែរ រួមជាមួយកន្លែងស្នាក់នៅ និងអាហារហូបចុក ដែលបានរៀបចំជាស្រេចជូនបងប្អូន។ ដូច្នេះ សូមអញ្ជើញបងប្អូនអតីតពលករ ចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត»

សូមទស្សនាកិច្ចសម្ភាសន៍រវាង កញ្ញា រួម ឆាដា និងលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ ដូចតទៅ៖