BREAKING: ម៉ោងជាង៣រសៀល ទាហានឈ្លានពានសៀម បន្ដប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន៤គ្រាប់ នៅស្រុកបន្ទាយអំពិល និងបន្ដផ្លោងមកទិសប្រាសាទតាមាន់ និងជប់គគីរ (Video inside)
23-12-2025 15:54
(ព្រំដែន)៖ នៅវេលាម៉ោងជាង ៣រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានរបស់សៀម បានបន្ដប្រើប្រាស់យន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន៤គ្រាប់ ចូលភូមិសាស្ដ្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្រៅពីប្រើប្រាស់យន្ដហោះ F16 ហើយនោះ ទាហានសៀមនៅតែបន្ដបាញ់ផ្លោងខ្លាំងចូលទិសប្រាសាទតាមាន់ និងជប់គគីរ៕




