អគ្គព្រះរាជអាជ្ញា ជា លាង តំណាងក្រុមគ្រួសារនៃសព ថ្លែងអំណរគុណសម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានផ្ញើសារលិខិត និងអញ្ជើញចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពលោកឪពុកបង្កើត

23-12-2025 17:17

(ភ្នំពេញ)៖ អគ្គព្រះរាជអាជ្ញា ជា លាង តំណាងក្រុមគ្រួសារនៃសព បានចេញសារលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសារលិខិត និងបានអញ្ជើញចូលរួមរំលែកមរណទុក្ខដោយផ្ទាល់ ដល់លោកស្រី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក កែវ ជា ត្រូវជាលោកឪពុកបង្កើត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០៖៥០នាទីព្រឹក ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតថ្លែងអំណរគុណ បានសរសេរថា «ក្នុងនាមក្រុមគ្រួសារសព នាងខ្ញុំសូមគោរពសម្តែងនូវកតញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសារលិខិត និងបានអញ្ជើញចូលរួមរំលែកមរណទុក្ខដោយផ្ទាល់ ដល់នាងខ្ញុំ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក កែវ ជា ត្រូវជាលោកឪពុក បង្កើតរបស់នាងខ្ញុំ ដែលបានទទួលមរណភាពនាថ្ងៃអង្គារ ១១រោច ខែ មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១០៖៥០នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។

សាររំលែកទុក្ខ និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាសក្ខីភាពបញ្ជាក់នូវទឹកចិត្ត ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះរូបនាងខ្ញុំ ព្រមទាំងក្រុម គ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ល្អប្រពៃថ្លៃថ្លា របស់សម្ដេចកិត្ដិសង្គហបណ្ឌិត បានឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យ ចំពោះសម្ដេចកិត្ដិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសម ប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ។

សូម សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្ដីភាពពីនាងខ្ញុំ»៕