ក្រុមការងាររៀបចំអង្គការចាត់តាំងយុជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុករដ្ឋយូថា តំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក នាំថវិកា ៤,០០០ដុល្លារ ឧបត្ថម្ភដល់វីរកងទ័ព និងជនភៀសសឹក
23-12-2025 17:35
(ភ្នំពេញ)៖ លោក បណ្ឌិត មិក សាផាណារេត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុករដ្ឋយូថា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក និងអនុប្រធាន ព្រមទាំងសមាជិក សមាជិកា នៅថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ នាំយកថវិកា ចំនួន ៤,០០០ដុល្លារ ឧបត្ថម្ភជូនដល់វីរកងទ័ព និងជនភៀសសឹក។
ពិធីនេះចូលរួមអមដំណើរលោក ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ប្រគល់ជូនតាមរយៈលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធាន គណបក្ស និងជាប្រធានគណៈប្រចាំការគណៈកម្មាការកណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល៕










