BREAKING: គិតត្រឹមម៉ោង៧៖៤០នាទីយប់ សមរភូមិថ្មដា ឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់, ព្រះវិហារ ទាហានឈ្លានពានសៀមបន្ដផ្លោងមកមួយៗ និងបន្ទាយមានជ័យ បន្ដបាញ់ផ្លោងចូលច្រើន

23-12-2025 20:03

(ព្រំដែន)៖ គិតត្រឹមម៉ោង៧៖៤០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមភូមិថ្មដា ខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ ខណៈទិសព្រះវិហារ មុខប្រាសាទព្រះវិហារ ទាហានឈ្លានពានរបស់សៀមបន្ដបាញ់ផ្លោងមកមួយៗ និងទិសបន្ទាយមានជ័យ បន្ដបាញ់ផ្លោងច្រើន។

* សមរភូមិថ្មដា ពោធិ៍សាត់ ឧត្តរមានជ័យ បន្តស្ងប់ស្ងាត់
* សមរភូមិទិសព្រះវិហារ ពួកទាហានសៀមនៅបន្តផ្លោងមកប្រាសាទព្រះវិហារមួយៗ
* សមរភូមិជោគជ័យ ព្រៃចាន់ បឹងត្រកួន និងភូមិសាស្រ្តស្រុកស្វាយចេក ទាហានឈ្លានពានរបស់សៀម នៅតែបន្តផ្លោងចូល មិនទាន់ឈប់
* ដោយឡែកកាលពីល្ងាចមិញ ទាហានសៀមបានផ្លោងមកដល់ភូមិសាស្ដ្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (គីឡូម៉ែត្រលេខ៨)៕