បេសកជនពិសេសចិន បានបញ្ចប់ទស្សនកិច្ចការទូតសម្របសម្រួលជម្លោះនៅកម្ពុជា និងថៃ

23-12-2025 20:13

(ប៉េកាំង)៖ បេសកជនពិសេសនៃក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី លោក តេង ស៊ីជុន (Deng Xijun) បានបញ្ចប់ដំណើរទស្សនកិច្ចការទូតសម្របសម្រួលទៅកាន់ប្រទេសកម្ពុជា និងថៃ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីដោះស្រាយជម្លោះព្រំដែនចុងក្រោយនេះ។

ទីក្រុងប៉េកាំងបានបញ្ជាក់ថា ចិនគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍ក្នុងការត្រួតពិនិត្យបទឈប់បាញ់។ លើសពីនេះ ចិនមានឆន្ទៈក្នុងការបង្កើតលក្ខខណ្ឌអំណោយផល និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងការចរចារវាងភាគីទាំងពីរ។

ទន្ទឹមគ្នានេះ ចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងព្យាយាមស្វែងរកចំណុចកណ្តាលរួមគ្នា ខិតខំស្តារទំនុកចិត្តទៅវិញទៅមក និងកសាងសន្តិភាពនៅតាមព្រំដែនឡើងវិញ៕