លោក គង់ វិបុល ចាត់តំណាងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈចំាបាច់មួយចំនួន ប្រគល់ជូនកងការពារព្រំដែនលេខ៥០១ និងគ្រួសារវីរកងទ័ព នៅខេត្តពោធិ៍សាត់

23-12-2025 21:43

(ពោធិ៍សាត់)៖ លោក ហេង សុខណាង និងបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាននាំយកនូវថវិកា ស្បៀងអាហារ និងសម្ភារៈចំាបាច់មួយចំនួន រួមមាន អង្ករ ៦តោន ទឹកសុទ្ធ ៣០០កេស កូកាកូឡា ១០០កេស ហ្វានតា ២០០កេស ឆៃប៉ូវប្រៃ ៣០០គីឡូ សាច់ក្រក ៣០០គីឡូ ទឹកត្រី ៣០០យួរ ទឹកស៊ីអ៊ីវ ៣០០យួរ អំបិល ៣០០គីឡូ ស្ករស ៣០០គីឡូ ប៊ីចេង ៣០០គីឡូ ត្រីខ ៣០កេស សាច់ផាត់មាន់ ៣០០គីឡូ និងសម្ភារៈផ្សេងៗមួយចំនួន ពីការបរិច្ចាគថវិកាផ្ទាល់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងពីសប្បុរសជននានា ជូនដល់កងការពារព្រំដែនលេខ៥០១ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងគ្រួសារវីរកងទ័ព តាមរយៈការងារសម្ព័ន្ធមេត្រីភាពរវាងអគ្គនាយកដ្ឋានពន្ធដារ និងកងការពារព្រំដែនលេខ៥០១ ដោយមានការចូលរួមពីលោក ពៅ ពិសិដ្ឋ និងលោក សំ ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសនេះផងដែរ គណៈប្រតិភូអគ្គនាយកដ្ឋានពន្ធដារ ក៏បានពាំនាំថវិកាឧបត្ថម្ភ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកក្នុងកិច្ចការសម្របសម្រួល ដល់សកម្មភាពគាំទ្រដល់ជនភៀសសឹក និងវីរកងទ័ពរបស់យើងផងដែរ៕