សមរភូមិក្រោយគាំទ្រសមរភូមិមុខ! លោក គង់ វិបុល ចាត់តំណាងនាំយកនូវថវិកា ស្បៀងអាហារ និងសម្ភារៈចំាបាច់មួយចំនួន ប្រគល់ជូនបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងគ្រួសារវីរកងទ័ព នៅខេត្តបាត់ដំបង

23-12-2025 21:46

(បាត់ដំបង)៖ លោក ហេង សុខណាង និងបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងរបស់លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាននាំយកនូវថវិកា ស្បៀងអាហារ និងសម្ភារៈចំាបាច់មួយចំនួន ពីការបរិច្ចាគថវិកាផ្ទាល់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងពីសប្បុរសជននានា រួមមាន អង្ករ ៦តោន ទឹកសុទ្ធ ៣០០កេស កូកាកូឡា ១០០កេស ហ្វានតា ២០០កេស ឆៃប៉ូវប្រៃ ៣០០គីឡូ សាច់ក្រក ៣០០គីឡូ ទឹកត្រី ៣០០យួរ ទឹកស៊ីអ៊ីវ ៣០០យួរ អំបិល ៣០០គីឡូ ស្ករស ៣០០គីឡូ ប៊ីចេង ៣០០គីឡូ ត្រីខ ៣០កេស សាច់ផាត់មាន់ ៣០០គីឡូ និងសម្ភារៈផ្សេងៗមួយចំនួន ជូនដល់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងគ្រួសារវីរកងទ័ព តាមរយៈការងារសម្ព័ន្ធមេត្រីភាពរវាងអគ្គនាយកដ្ឋានពន្ធដារ និងបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលប្រព្រឹត្តទៅនៅសាខាពន្ធដារខេត្តបាត់ដំបង៕