ក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអប់រំ ផ្តួចផ្តើមរៀបចំមូលនិធិ «ថ្នាក់រៀនពហុបំណងបណ្ដោះអាសន្ន» ដើម្បីផ្ដល់ការអប់រំដល់ កុមារភៀសសឹកនៅតាមព្រុំដែន
24-12-2025 10:55
(ភ្នំពេញ)៖ ថ្វីត្បិតស្ថានភាពនៅតាមខេត្តជាប់បន្ទាត់ព្រំដែន នៅតែទទួលរងនូវការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជានៃយើង ពីខ្មាំងសត្រូវយ៉ាងគឃ្លើតគឃ្លើន កុមារគ្រប់រូបត្រូវការចាំបាច់ ការសិក្សារៀនសូត្រ និងបន្តអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានដ៏ល្អប្រពៃ។
ក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអប់រំ ដែលទទួលបានការគាំទ្រពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវ សាធារណជនទាំងអស់ មេត្តាចូលរួមចំណែកក្នុងការកសាងធនធានប្រកបដោយសក្ដានុពល តាមរយៈការជួយឧបត្ថម្ភ «ថ្នាក់រៀនពហុបំណងបណ្ដោះអាសន្ន» ដើម្បីផ្ដល់បរិយាកាសសមប្រកបអនុញ្ញាតឱ្យសិស្សានុសិស្ស ជាពិសេសកុមារ បានបន្តការសិក្សារបស់ខ្លួនបានដោយរលូន។
ថ្នាក់រៀនពហុបំណងបណ្ដោះអាសន្ន៖
* មានទំហំ បណ្ដោយ ៦ ម៉ែត្រ ទទឹង ៣,៨ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ
* តម្លៃ ៨០ម៉ឺនរៀល (តម្លៃប្រែប្រួលតាមទីផ្សារជាក់ស្ដែង)
* បងប្អូនអាចចូលរួមតាមលទ្ធភាព។
សូមចូលរួមមូលនិធិសម្រាប់គាំទ្រ និងស្តារការអប់រំតាមតំបន់រងគ្រោះ តាមរយៈ KHQR
គណនី ABA (Edu.Fund by M.TAN) ៖ ០១៤ ០៥៤ ៥៣១
ទំនាក់ទំនងក្រុមការងារមូលនិធិ៖ ០៨៩ ៧២២ ៨៩៨ / ០១០ ៧៩៧ ៨១៦ / ០៦៨ ៧២២ ៨៩៨














