លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ទទួលអំណោយពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សម្រាប់បន្តនាំទៅឧបត្ថម្ភគាំទ្រដល់វីរកងទ័ព និងជនភៀសសឹក
24-12-2025 13:39
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញទទួលអំណោយជាខោ អាវ សម្ភារៈ និងគ្រឿងឧបភោគ បរិភោគ សម្រាប់បន្តនាំទៅចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលរត់គេចពីការឈ្លានពានរបស់យោធាសៀម មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងកំពុងស្នាក់នៅជំរំភៀសសឹក។
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលរួមគ្នាបរិច្ចាគធនធានផ្ទាល់ ដើម្បីចូលរួមមាន៖
ទី១៖ លោកស្រី ជា ស៊ុនដាណែត រដ្ឋលេខាធិការ ប្រចាំការក្រសួងព័ត៌មាន សម្រាប់អំណោយ៖ ខោខ្លី ខោវែង ៣៩៩ខោ, ត្រីងៀត៥០គីឡូ ៩៩កញ្ចប់, សាច់ក្រក១០៦កញ្ចប់, សាច់ជ្រូកផាត់៣៤កញ្ចប់, នំទាហាន ៤កេស។
ទី២៖ លោកស្រី នីន សុខា សមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អំណោយរួមមាន៖ អំបុកលីងរួច ១០០កញ្ចប់
ទី៣៖ លោកស្រី ពៅ ចន្ទបុប្ផា និងកូនៗ រួមមានស្បៀងខ្ចប់រួច ១៤មុខមាន ១០០កញ្ចប់ (បាយក្ដាំង កាហ្វេ មី ត្រីខ ពុទ្រាក្រហម ទឹកឃ្មុំ នំ ស្ករគ្រាប់ បារី ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ ប្រេងខ្យល់ ខ្ទឹមស)
ទី៤៖ លោកស្រី ម៉ា កាឡេង សហគ្រាសផលិតនំ អិល ខេ អិល ហ្វ៊ូដ LKL FOOD អំណោយរួមមាន៖ នំសុខភាព២កេស ស្មើនឹង២០០នំ, អាវយឺត ១០០អាវ
ទី៥៖ លោកព្រឹទ្ធាចារ្យ អគ្គមហាឧបាសក កាន់ ណារិទ្ធ ហៅលោកតា កស្សបៈ ថវិកា ៥០០ដុល្លារ
ទី៦៖ មហាឧបាសិកា ឧកញ៉ា ឡៅ គឹមលាង ថវិកា ១លានរៀល
ទី៦៖ លោក ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកស្រី មៀច កន្និកា ព្រមទាំងកូន និងក្មួយៗនៅប៉ោយប៉ែត អំណោយរួមមាន៖ បារីហ្វីន ចំនួន ២៧សុង, ទឹកសុទ្ធវីតាល់ (0.5L) ចំនួន ៥០កេស, នំប៉័ង ២កេស ស្មើនឹង២៤០កញ្ចប់ និងលោក សន ស៊ឹងឡេង ទីប្រឹក្សាក្រសួង (បារីហ្វីន ចំនួន៦សុង)។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានចាត់ទុកសកម្មភាពនេះ គឺជាការបង្ហាញពីកម្លាំងសាមគ្គីជាធ្លុងមួយ ស្មារតីមហាគ្រួសារខ្មែរតែមួយ។
ក្នុងឱកាសនេះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំពោះសមាណចិត្តរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មកកាន់ក្រសួងព័ត៌មាន ដើម្បីបញ្ជូនទៅកាន់តំបន់បងប្អូនជនភៀសសឹក និងបងប្អូនវីរកងទ័ពកម្ពុជាដែលកំពុងពលីសាច់ស្រស់ ឈាមស្រស់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ពិតជាមានមោទនភាព ដែលបានឃើញប្រជាពលរដ្ឋខ្មែរ មានទឹកចិត្តយ៉ាងធំធេង ចូលរួមយ៉ាងផុសផុលទាំងសម្ភារៈ ថវិកា ស្បៀងអាហារ ដើម្បីរួមគ្នាបង្ហាញពីកម្លាំងដ៏រឹងមាំនៃមហាគ្រួសារខ្មែរ ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងជួបប្រទះការលំបាក ដោយសារការឈ្លានពានពីយោធាថៃ៕




















