* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រះចៅអធិការវត្តសន្សំកុសល នាំគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព

24-12-2025 14:32

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២៥​នេះ ព្រះញាណកោសល​ យឹម​ ចំរេីន​ ព្រះរាជាគណៈថ្នាក់ចត្វា​ ព្រះវិន័យធរអនុគណខណ្ឌមានជ័យ​ និងជាព្រះចៅអធិការវត្តសន្សំកុសល​ រួមជាមួយ​ លោក​ សួស សារិន​ ចៅសង្កាត់បឹងទំពន់ទី​១​ ក្រុមប្រឹក្សាសង្កាត់​ បាន​សំណេះសំណាល​ជាមួយ​ ក្រុមគ្រួសារកងទ័ពដែលឈរជេីងនៅ​សមរភូមិ​ ចំនួន១៦គ្រួសារ និងជនភៀសសឹក​ ចំនួន៦៧គ្រួសារ​ ដែលបានភៀសខ្លួនមកស្នាក់នៅក្នុងមូលដ្ឋាន​សង្កាត់បឹងទំពន់​ទី​១​។

ឆ្លៀតក្នុងឱកាស​នោះ ព្រះញាណកោសល​ យឹម​ ចំរេីន​ ព្រះរាជាគណៈថ្នាក់ចត្វា​ ព្រះវិន័យធរអនុគណខណ្ឌមានជ័យ​ និងជាព្រះចៅអធិការវត្តសន្សំកុសល បានសាកសួរសុខទុក្ខ​ និងបាន​ឧបត្ថម្ភ​ គ្រឿង​ឧបភោគ​ បរិភោគ​ មួយចំនួនសម្រាប់ដោះស្រាយជីវភាពមួយរយៈពេល។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ព្រះញាណកោសល​ យឹម​ ចំរេីន​ ព្រះរាជាគណៈថ្នាក់ចត្វា​ និងជាព្រះចៅអធិការវត្តសន្សំកុសល​ លោក​ សួស​ សារិន​ ចៅសង្កាត់បឹងទំពន់ទី​១​ រួមជាមួយព្រះមន្ត្រីសង្ឃ​ ក្រុមប្រឹក្សាសង្កាត់​ ពុទ្ធបរិស័ទ ចំណុះជេីងវត្តសន្សំកុសល​ បាននាំយក​គ្រឿង​ឧបភោគ​ បរិភោគ​ របស់មូលនិធិ​វត្តសន្សំកុសល​ ជូនដល់ប្រជាជនភៀសសឹក​ ចំនួន​២ទីតាំង​ ៤៥០គ្រួសារ។

ក្នុងនោះទីតាំងទី១​ ចំនួន១០០គ្រួសារ​ និងទីតាំងទី២​ ចំនួន​៣៥០គ្រួសារ​ ដែលរងការប៉ះពាល់ដោយសារសង្គ្រាម​យោធាថៃ ឈ្លានពានកម្ពុជា​ នៅខេត្តព្រះវិហារ៕