ក្រុមការងារមនុស្សធម៌រដ្ឋបាលខេត្តកំពង់ឆ្នាំង នាំយកអំណោយអភិបាលខេត្ត និងរបស់សប្បុរសជន ផ្ដល់ជូនកងទ័ពនៅសមរភូមិទិសប្រាសាទតាមាន់

24-12-2025 15:06

(កំពង់ឆ្នាំង)៖ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់សម្រាប់យោធាជាច្រើនទៀត ដែលជាអំណោយរបស់សប្បុរសជន បានផ្ដល់ជូនកងទ័ពនៅសមរភូមិមុខ តាមរយៈក្រុមការងារមនុស្សធម៌ខេត្តកំពង់ឆ្នាំង ដែលបាននាំយកទៅផ្ដល់ ជូនដល់កងទ័ព ដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី នៅភូមិសាស្ត្រប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យដោយផ្ទាល់ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

គ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់សប្បុរសជន ក្នុងនោះមាន៖ អាហារក្រៀម, វិទ្យុទាក់ទង, ក្រម៉ាខ្មែរ, និងថវិកាមួយចំនួន, ដោយឡែកអង្ករ, អំបុក, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកសុទ្ធ, និងសម្ភារៈផ្សេងៗជាច្រើនទៀត គឺជាអំណោយរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលលោកបានឧបត្ថម្ភតាមរយៈក្រុមការងារ មនុស្សធម៌ យកទៅផ្ដល់ជូនដល់កងទ័ពរបស់យើង ដែលកំពុងឆជើងការពារបូរណភាពទឹកដីនៅសមរភូមិប្រាសាទតាមមាន់។ ក្នុងនោះដែរ លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្ដល់នូវរថយន្តក្រុង១គ្រឿង ប្រេងចំនួន១០០លីត្រសម្រាប់ ជាមធ្យោបាយក្នុងការដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈខាងលើនេះ។

ដោយឡែកថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងអង្គភាពចំណុះអគ្គស្នងការនគរបាលជាតិ ក៏បានផ្ដល់នូវផ្ទាំងសូឡាខ្នាតម ធ្យមចំនួន៧ឈុត និងវិទ្យុទាក់ទង៤គ្រឿងតាមរយៈក្រុមការងាររបស់យើង ឧបត្ថម្ភទៅដល់កងទ័ពឈរជើងនៅស មរភូមិប្រាសាទមាន់ផងដែរ។ សម្ភារទាំងអស់នេះ ត្រូវបានក្រុមការងារប្រគល់ជូនទៅលោកមេបញ្ជាការនិងជាប្រធា នពេទ្យកងទ័ពចំណុះកងពលលេខ៤២ដើម្បីចាត់ចែងផ្ដ ល់ជូនដល់កងទ័ពនៅជួរមុខ។

ក្នុងនោះ ក៏មានសប្បុរសជននានា បានចំណាយនូវធនធា នផ្ទាល់ខ្លួនធ្វើជាម្ហូបអាហារក្រៀម ឧបត្ថម្ភដល់កងទ័ពរប ស់យើង និងក៏មានប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់ល ង ខេត្តកំពង់ឆ្នាំង និងប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាច្រើនអ្នកបានរៃអង្គាសជាថវិកាទិញ បានវិទ្យុទាក់ទងចំនួន៥គ្រឿង និងក្រម៉ាចំ នួនជាង៣០ត្បាញដោយដៃប្រជាពលរដ្ឋនៅក្នុងភូមិកោះ ដាច់ផ្ទាល់ ផ្ញើជូនកងទ័ពរបស់យើងសម្រាប់ប្រើប្រាស់ទៅតា មតម្រូវការ តាមរយៈនេះដែរប្អូនស្រីឈ្មោះ ស ប៊ុនណារី រស់នៅទីក្រុងភ្នំពេញក៏បានជួយឧបត្ថម្ភដល់កងទ័ពរប ស់យើងចំនួន២០ម៉ឺនរៀលដែលថវិកានេះបានផ្ដល់ជូនទៅមន្ទីរពេទ្យកងទ័ពសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង។

ក្នុងឱកាសនោះ តាមរយៈក្រុមការងារដែលបាននាំយកអំណោយទៅជូនកងទ័ព និងសមរភូមិមុខដោយផ្ទាល់លោ កអភិបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ ជាថ្នាក់ដឹ កនាំនៅក្នុងអង្គភាពអគ្គស្នងការនគរបាលជាតិក៏បានផ្ដាំ ផ្ញើនូវសេចក្តីនឹករលឹកនិងជូនពរដល់វីរយុទ្ធជននៅសមរ ភូមិមុខគ្រប់រូប ដែលកំពុងលះបង់គ្រប់បែបយ៉ាងដើម្បីការពារ មរណភាពទឹកដីនៅគ្រប់សមរភូមិសូមឱ្យជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ និងសូមបួងសួងឱ្យវត្ថុសាកសិទ្ធ និងម្ចាស់ទឹកម្ចាស់ដី និងព្រលឹងដូនតារបស់យើងតាមជួយបី បាច់ថែរក្សាដល់កងទ័ព និងប្រជាពលរដ្ឋយើងចៀសផុតពីគ្រោះភ័យទាំងឡាយ ដោយសូមឱ្យជួបតែសេចក្តីសុខគ្រប់ប្រការ៕