BREAKING: គិតត្រឹមម៉ោង៣៖៥០នាទីរសៀល សមរភូមិព្រះវិហារ វាលឥន្ទ្រីយ៍ តាថាវ ទាហានឈ្លានពានសៀមបន្ដបាញ់ផ្លោងខ្លាំង, ទិសបន្ទាយមានជ័យ ឧត្តរមានជ័យ បន្ដផ្លោងមួយៗ ខណៈថ្មដាស្ងប់ស្ងាត់ (Video inside)
24-12-2025 16:06
(ព្រំដែន)៖ គិតត្រឹមម៉ោង ៣៖៥០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងតាថាវ ទាហានឈ្លានពានរបស់សៀម នៅតែបន្ដបាញ់ផ្លោងខ្លាំងចូលដែនអធិបតេយ្យរបស់កម្ពុជា។
ដោយឡែក ទិសបន្ទាយមានជ័យ មានបឹងត្រកួន ភូមិជោគជ័យ ព្រៃចាន់ និងទិសឧត្តរមានជ័យ ប្រាសាទតាមាន់ ជប់គគីរ ទាហានឈ្លានពានសៀមនៅបន្ដបាញ់ផ្លោងចូលដីកម្ពុជាមួយៗ។ ខណៈសមរភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានភាពស្ងប់ស្ងាត់៕




