សាលាដំបូងខេត្តព្រះសីហនុ ចេញផ្សាយដីកាកោះហៅ ចុងចម្លើយឈ្មោះ CHEN CAIZHI និងកំណត់កាលបរិច្ឆេទ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦

25-12-2025 11:53

(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញផ្សាយដីកាកោះហៅសហចុងចម្លើយឈ្មោះ CHEN CAIZHI និងបានកំណត់កាលបរិច្ឆេទនៃនីតិវិធី ដើម្បីទាញហេតុផលផ្ទាល់មាត់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០២៖៣០នាទីរសៀល នៅសាលាដំបូងខេត្តព្រះសីហនុ ជាន់ទី២ បន្ទប់ចៅក្រម «ឈ»។

ក្នុងការបញ្ជូនដីកាកោះ តាមការផ្សាយជាសាធារណៈនេះ តុលាការបានសម្រេចឱ្យធ្វើការបញ្ជូនតាមលក្ខខណ្ឌ ដូចខាងក្រោម៖

១៖ បិទផ្សាយលិខិតជូនដំណឹងនេះ នៅបញ្ជរព័ត៌មានសាលាដំបូងខេត្តព្រះសីហនុ។
២៖ ចុះផ្សាយលិខិតជូនដំណឹងនេះ នៅគេហទំព័រហ្វេសប៊ុកផ្លូវការ (FACEBOOK) របស់សាលាដំបូងខេត្តព្រះសីហនុ។
៣៖ បិទផ្សាយលិខិតជូនដំណឹងនេះ នៅទីតាំងដី និងអគារដែលជាកម្មវត្ថុនៃកិច្ចសន្យា។
៤៖ បិទផ្សាយលិខិតជូនដំណឹងនេះ នៅទំព័រសារព័ត៌មាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសហចុងចម្លើយឈ្មោះ CHEN CAIZHI ភេទប្រុស ជនជាតិចិន ភេទប្រុស ជនជាតិចិន ចូលមកយកដីកាកោះ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥, ពាក្យបណ្តឹងចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ និងកំណត់ហេតុស្តីពីនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាដំបូងខេត្តព្រះសីហនុ នៅរៀងរាល់ម៉ោងធ្វើការ៕